ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ
ទំនុកតម្កើង 59:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គេត្រឡប់មកវិញរាល់ល្ងាច ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។ ព្រះគម្ពីរខ្មែរសាកល ពួកគេត្រឡប់មកវិញនៅពេលល្ងាច លូដូចឆ្កែ ហើយដើរជុំវិញទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ គេដើរក្រវែលជុំវិញទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែ ឲ្យគេដើរក្រវែលទីក្រុងចុះ អាល់គីតាប ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ គេដើរក្រវែលជុំវិញទីក្រុង។ |
ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ