សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។
សូមឲ្យទូលបង្គំឮសេចក្ដីរីករាយ និងអំណរផង សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ បានត្រេកអរវិញ។
សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។
សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ
សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។
ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ សប្បុរសរបស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ
អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានកម្សាន្តចិត្ត។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច