តើបានថា សូមជួយឲ្យខ្ញុំ រួចពីកណ្ដាប់ដៃនៃពួកសត្រូវ? ឬថា សូមលោះខ្ញុំពីកណ្ដាប់ដៃ នៃអ្នកដែលសង្កត់សង្កិនឬ?
ទំនុកតម្កើង 49:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់ គ្មានអ្វីអាចនឹងលោះឲ្យល្មម ព្រះគម្ពីរខ្មែរសាកល ——ដ្បិតថ្លៃលោះព្រលឹងរបស់គេថ្លៃណាស់ គឺមានតែឈប់គិត ជារៀងរហូត—— ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ អាល់គីតាប ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ |
តើបានថា សូមជួយឲ្យខ្ញុំ រួចពីកណ្ដាប់ដៃនៃពួកសត្រូវ? ឬថា សូមលោះខ្ញុំពីកណ្ដាប់ដៃ នៃអ្នកដែលសង្កត់សង្កិនឬ?
៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គកាលពីដើម ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ ឥឡូវនេះ តើនៅឯណា?
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?