ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។
ទំនុកតម្កើង 33:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់យើងរង់ចាំព្រះយេហូវ៉ា ព្រះអង្គជាជំនួយរបស់យើង និងជាខែលរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គជួយសង្គ្រោះ និងការពារយើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ទ្រង់ជាជំនួយ ហើយជាខែលរបស់យើងខ្ញុំ អាល់គីតាប យើងផ្ញើជីវិតលើអុលឡោះតាអាឡា ទ្រង់ជួយសង្គ្រោះ និងការពារយើង |
ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ