ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន!
ទំនុកតម្កើង 25:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមប្រោសលោះអ៊ីស្រាអែល ឲ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានរបស់គេផង។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមប្រោសលោះអ៊ីស្រាអែលចេញពីអស់ទាំងទុក្ខវេទនារបស់គេផង៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ! សូមរំដោះអ៊ីស្រាអែលឲ្យរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីគ្រប់សេចក្ដីវេទនារបស់គេផង។ អាល់គីតាប ឱអុលឡោះអើយ! សូមរំដោះអ៊ីស្រអែលឲ្យរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។ |
ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន!
ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះយេហូវ៉ាប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។