ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។
ទំនុកតម្កើង 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបោះជំហានតាមផ្លូវច្រក របស់ព្រះអង្គជាប់ ជើងទូលបង្គំមិនបានរអិលឡើយ។ ព្រះគម្ពីរខ្មែរសាកល ជំហានរបស់ទូលបង្គំនៅជាប់ក្នុងគន្លងរបស់ព្រះអង្គ ជើងរបស់ទូលបង្គំមិនដែលរអិលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ អាល់គីតាប ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ខ្ញុំបោះជំហានតាមឥតលំអៀងទេ។ |
ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។
សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។
ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានផ្លូវធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។
ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ ហើយក៏ទាន់គេ ក៏មិនងាកបែរមកវិញឡើយ រហូតទាល់តែគេវិនាសអស់។
ដ្បិតទូលបង្គំបានពោលថា «អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ សូមកុំឲ្យគេអរសប្បាយ ដោយទូលបង្គំភ្លាត់ជើងឡើយ!»។
ចិត្តយើងខ្ញុំមិនបានបែរក្រោយទេ ជំហានយើងខ្ញុំក៏មិនបានឈានចេញពីផ្លូវ របស់ព្រះអង្គដែរ
ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។