គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
ទំនុកតម្កើង 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។ ព្រះគម្ពីរខ្មែរសាកល ពួកគេមានដំណូចដូចជាសិង្ហដែលចង់ហែកស៊ីយ៉ាងខ្លាំង ក៏ដូចជាសិង្ហស្ទាវដែលសម្ងំចាំក្នុងទីស្ងាត់កំបាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ី ហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង អាល់គីតាប ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។ |
គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ ហើយហែកឲ្យខ្ទេចខ្ទី គ្មានអ្នកណារំដោះបានឡើយ។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។