ទំនុកតម្កើង 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តរបស់គេគ្មានសេចក្ដីអាណិតអាសូរទេ មាត់របស់គេពោលពាក្យយ៉ាងព្រហើន។ ព្រះគម្ពីរខ្មែរសាកល ចិត្តដ៏ស្ពឹករបស់ពួកគេបានបិទជិត មាត់របស់ពួកគេនិយាយយ៉ាងក្រអឺតក្រទម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេ ហើយមាត់គេពោលតែពាក្យព្រហើន អាល់គីតាប អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង |
ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។
ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។
ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។
ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។
ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។
យ៉ាកុបបានបរិភោគឆ្អែតស្កប់ស្កល់ យេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើង គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំ ក៏ធាត់រលោង រួចគេបោះបង់ចោលព្រះដែលបង្កើតខ្លួន ហើយបានមើលងាយដល់ថ្មដានៃការសង្គ្រោះរបស់ខ្លួន។
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។
កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។