ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 135:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វង្សត្រកូល​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! វង្សត្រកូល​អើរ៉ុន​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ក្រុម​គ្រួសារ​របស់​ហារូន​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា

សូមមើលជំពូក



ទំនុកតម្កើង 135:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។


៙ ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ!


ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា !


មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អស់​ទាំង​អ្នក​បម្រើ និង​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ព្រះ​នៃ​យើង!»។