ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ទំនុកតម្កើង 132:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះរបស់ទូលបង្គំ ឬឡើងទៅដេកនៅលើគ្រែរបស់ទូលបង្គំឡើយ ព្រះគម្ពីរខ្មែរសាកល “ទូលបង្គំនឹងមិនចូលក្នុងរោងជាផ្ទះរបស់ទូលបង្គំឡើយ ក៏មិនឡើងទៅគ្រែដេករបស់ទូលបង្គំដែរ; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ ទូលបង្គំនឹងមិនឡើងទៅដេក នៅលើគ្រែទូលបង្គំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះ ជាទីលំនៅរបស់ទូលបង្គំ ឬឡើងទៅដេក នៅលើគ្រែឡើយ អាល់គីតាប «ខ្ញុំនឹងមិនចូលទៅជ្រកនៅក្នុងជំរំខ្ញុំ ខ្ញុំនឹងមិនឡើងទៅដេក នៅលើគ្រែខ្ញុំទេ។ |
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
"កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ?"
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។