តែឯយើងវិញ យើងថ្វាយព្រះពរព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ! ហាលេលូយ៉ា!
ទំនុកតម្កើង 131:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។ ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលអើយ ចូរសង្ឃឹមលើព្រះយេហូវ៉ា ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច!៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។ អាល់គីតាប អ៊ីស្រអែលអើយ ចូរទុកចិត្តលើអុលឡោះតាអាឡា តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច! |
តែឯយើងវិញ យើងថ្វាយព្រះពរព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ! ហាលេលូយ៉ា!
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច