អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ទំនុកតម្កើង 129:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាស្មៅដែលមិនបានពេញមួយក្ដាប់ ក្នុងដៃរបស់អ្នកច្រូត ក៏មិនបានពេញដៃរបស់អ្នក ដែលចងជាកណ្ដាប់ដែរ ព្រះគម្ពីរខ្មែរសាកល ដែលមិនបានពេញក្នុងដៃរបស់អ្នកច្រូតឡើយ ក៏មិនបានពេញមួយឱបរបស់អ្នកចងកណ្ដាប់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ អាល់គីតាប សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ |
អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។