ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
ទំនុកតម្កើង 129:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ គេបានធ្វើគន្លងរបស់គេឲ្យវែង។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ ពួកគេបានធ្វើឲ្យគន្លងរបស់ពួកគេវែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ គេបានធ្វើគន្លងគេឲ្យវែង អាល់គីតាប គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។ |
ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ យ៉ាងនោះដែរ។
ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។
យើងនឹងដាក់ពែងនោះទៅក្នុងដៃ របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ឲ្យខ្នងអ្នកបានរាបដូចជាដី សម្រាប់ជាថ្នល់ឲ្យគេដើរលើ។