ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 127:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់! កាល​ណា​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មានពរ​ហើយ មនុស្ស​ដែល​បំពង់ព្រួញ​របស់ខ្លួន​ពេញ​ដោយ​ព្រួញ​! កាលណា​គេ​និយាយ​ជាមួយ​សត្រូវ​នៅឯ​ទ្វារក្រុង គេ​នឹង​មិន​អាម៉ាស់មុខ​ឡើយ​៕

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញ ដោយ​ព្រួញ​យ៉ាង​នោះ កាល​ណា​ត្រូវ​ការ​និយាយ​នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង នោះ​ឯង​មិន​ត្រូវ​ខ្មាស​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត នៅ​មាត់​ទ្វារ​ក្រុង​ គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 127:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។


លោក​បង្កើត​បាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។


កូន​ចៅ​របស់​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ ពួក​គេ​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ។


ជា​ព្រះ​ដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​ប្រជាជន​នានា ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ


កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​យើង​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​យើង​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស ដែល​ដៀល‌តិះ​ដល់​យើង។