ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
ទំនុកតម្កើង 122:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ ព្រះគម្ពីរខ្មែរសាកល យេរូសាឡិមត្រូវបានសង់ឡើងឲ្យបានជាទីក្រុងដែលជាប់គ្នាយ៉ាងរឹងមាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេរូសាឡិមអើយ ឯងបានសង់ឡើង ដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា អាល់គីតាប យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ |
ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
ដូច្នេះ ពួកយើងនាំគ្នាសង់កំផែងឡើង ហើយកំផែងក៏បានតភ្ជាប់គ្នាជុំវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនធ្វើការយ៉ាងស្វាហាប់។
ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។