ពេលយ៉ូអាប់ឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏ជ្រើសរើសពួកអ៊ីស្រាអែល ដាក់ឲ្យតម្រៀបគ្នាតនឹងពួកស៊ីរី។
ទំនុកតម្កើង 118:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! ព្រះគម្ពីរខ្មែរសាកល ពួកគេបានព័ទ្ធជុំវិញខ្ញុំ មែនហើយ ពួកគេបានព័ទ្ធជុំវិញខ្ញុំ; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ អាល់គីតាប ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ |
ពេលយ៉ូអាប់ឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏ជ្រើសរើសពួកអ៊ីស្រាអែល ដាក់ឲ្យតម្រៀបគ្នាតនឹងពួកស៊ីរី។
គេបានស្រែករកជំនួយ តែគ្មានអ្នកណាជួយគេសោះ គេស្រែករកព្រះយេហូវ៉ា តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំ ដូចទឹកជំនន់ជារៀងរាល់ថ្ងៃ ក៏រួមគ្នារួបរឹតទូលបង្គំទាំងអស់។
ព្រះអង្គបានធ្វើឲ្យមនុស្សជាទីស្រឡាញ់ និងមិត្តភក្ដិរបស់ទូលបង្គំ គេចមុខចេញពីទូលបង្គំ គូកនរបស់ទូលបង្គំបានទុកទូលបង្គំចោល ក្នុងទីងងឹត។
ស្ដេចសូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូល និងពលទាហានបានឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងចាប់ខ្លួន។