Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិត តែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ មែនហើយ ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស តែ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី តែ​ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយ‌សារ​នាម​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើស‌រើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី


គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ


សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដូច​ជា​ទឹក ជា​ដរាប​រាល់​ថ្ងៃ ក៏​នាំ​គ្នា​រឹត‌រួត​ទូលបង្គំ​ទាំង​អស់


ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្ដី​ងងឹត​ហើយ។


សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌនឹង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល ហើយ​នឹង​ពួក​ទ្រង់ គេ​ឡោម‌ព័ទ្ធ​លោក នឹង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​នឹង​ចាប់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម