ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។
ទំនុកតម្កើង 114:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ព្រះ គឺអ៊ីស្រាអែលជានគររបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល យូដាបានក្លាយជាទីវិសុទ្ធរបស់ព្រះអង្គ អ៊ីស្រាអែលបានក្លាយជាអាណាចក្ររបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយជនជាតិអ៊ីស្រាអែល ជាប្រជាជនផ្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់ អាល់គីតាប ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់អុលឡោះ ហើយជនជាតិអ៊ីស្រអែល ជាប្រជាជនផ្ទាល់របស់ទ្រង់។ |
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
ដ្បិតយើងជាព្រះយេហូវ៉ាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធចុះ ដ្បិតយើងបរិសុទ្ធ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក យាងនៅកណ្ដាលជំរំរបស់អ្នក ដើម្បីសង្គ្រោះអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ដូច្នេះ ជំរំរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីស្មោកគ្រោកក្នុងចំណោមអ្នក ហើយបែរចេញពីអ្នក។
«កាលណាអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ពួកទាំងនេះត្រូវឈរនៅលើភ្នំកេរិស៊ីម ដើម្បីឲ្យពរដល់ប្រជាជន គឺពួកស៊ីម្មាន ពួកលេវី ពួកយូដា ពួកអ៊ីសាខារ ពួកយ៉ូសែប និងពួកបេនយ៉ាមីន។
បន្ទាប់មក លោកម៉ូសេ និងពួកលេវី ដែលជាសង្ឃ បានថ្លែងទៅកាន់អ៊ីស្រាអែលទាំងអស់ថា៖ «ចូរស្ងាត់ស្ងៀម ហើយស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ថ្ងៃនេះ អ្នកបានត្រឡប់ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។
ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។