ទំនុកតម្កើង 109:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរខ្មែរសាកល ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ អាល់គីតាប ខ្ញុំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ខ្ញុំស្គមនៅសល់តែស្បែក និងឆ្អឹង។ |
៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន
កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។
ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។