នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។
ទំនុកតម្កើង 107:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានទុក្ខព្រួយ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកគេថយចុះ ហើយចុះខ្សោយ ដោយសារតែការសង្កត់សង្កិន មហន្តរាយ និងទុក្ខព្រួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានសេចក្ដីព្រួយលំបាក អាល់គីតាប ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។ |
នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។
នៅគ្រានោះ ព្រះយេហូវ៉ាចាប់ផ្ដើមកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល។ ព្រះបាទហាសែលមកវាយសាសន៍អ៊ីស្រាអែល នៅតាមព្រំដែនស្រុករបស់គេ
ឯហាសែលជាស្តេចស្រុកស៊ីរី ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស។
ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។
ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។
មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។
ពេលគ្រប់ប្រាំពីរឆ្នាំហើយ នាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។
ព្រះអង្គចម្រើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ព្រះអង្គពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ។