Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​គ្រប់​ប្រាំពីរ​ឆ្នាំ​ហើយ នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលី‌ស្ទីន​មក​វិញ ក៏​ទៅ​គាល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ​សំបែង និង​ស្រែ​ចម្ការ​របស់​នាង​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លុះ​គ្រប់​ប្រាំ‌ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាម‌ទារ​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​គ្រប់​៧​ឆ្នាំ​ហើយ នោះ​នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលីស្ទីន​មក​វិញ ក៏​ទៅ​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង នឹង​ស្រែ​ចំការ​របស់​នាង​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លុះ​គ្រប់​ប្រាំ​ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលី‌ស្ទីន ហើយ​ចូល​ទៅ​ជួប​ស្តេច ដើម្បី​ទាម‌ទារ​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​នាង​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ​បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។


លោក​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​និយាយ​ទៅ​នាង​ថា នាង​បាន​ចាត់​ចែង​គោរព​ដល់​យើង​ជា​ខ្លាំង​ណាស់ ឥឡូវ​នេះ តើ​យើង​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ? តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ជំនួស​នាង​ឬ​ទេ?» តែ​នាង​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្ដាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ»។


គ្រា​នោះ កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។


ដូច្នេះ ស្ត្រី​នោះ​ក៏​រៀបចំ​ធ្វើ​តាម​ពាក្យ​អ្នក​សំណព្វ​របស់​ព្រះ នាង​នាំ​គ្រួសារ​របស់​នាង​ទៅ​នៅ​ឯ​ស្រុក​ភីលី‌ស្ទីន​អស់​ប្រាំពីរ​ឆ្នាំ។


ពេល​នោះ ស្តេច​កំពុងសំណេះ​សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «ចូរ​ប្រាប់​យើង​ពី​ការ​ធំៗ​ទាំង​ប៉ុន្មាន​ដែល​អេលី‌សេ​បាន​ធ្វើ»។


ពេល​ស្តេច​សួរ​ស្ត្រី​នោះ នាង​ក៏​ទូល​បញ្ជាក់​ដល់​ទ្រង់ ដូច្នេះ ស្ដេច​តម្រូវ​ពួក​រាជ‌ការ​ម្នាក់ឲ្យ​ជួយ​នាង ដោយ​បង្គាប់​ថា៖ «ចូរ​ប្រគល់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​នាង​ទៅ​នាង​វិញ ព្រម​ទាំង​ផល​ដែល​កើត​ពី​ស្រែ​ចម្ការ​របស់​នាង ចាប់​តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ស្រុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ»។


គាត់​បាន​កាត់​ក្ដី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្ដី​សុខ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​ស្គាល់​យើង​ទេ​ឬ?


ដូច្នេះ គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​ពីរ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម