ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 107:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្យុះសង្ឃរា​ស្ងប់ស្ងាត់ឈឹង ហើយ​រលក​សមុទ្រ​ក៏​ស្ងៀមស្ងប់​ទៅ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀម ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់‌ស្ងៀម​ដែរ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀម ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក



ទំនុកតម្កើង 107:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន


ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។


ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។


គេ​ក៏​ចាប់​ហោរា​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។