ទំនុកតម្កើង 105:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកគេមានសត្វកង្កែបពេញដេរដាស សូម្បីតែនៅក្នុងក្រឡាបន្ទំរបស់ស្តេចក៏មានដែរ។ ព្រះគម្ពីរខ្មែរសាកល ទឹកដីរបស់ពួកគេមានកង្កែបពពាក់ពពូន សូម្បីតែក្នុងក្រឡាបន្ទំរបស់ស្ដេចពួកគេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានកង្កែបឡើង មកពេញក្នុងស្រុក គឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកគេមានដេរដាសទៅដោយកង្កែប រហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង អាល់គីតាប ទ្រង់ធ្វើឲ្យមានកង្កែបឡើង មកពេញក្នុងស្រុក គឺឡើងរហូតទៅដល់បន្ទប់សម្រាន្តរបស់ស្ដេច។ |
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។