តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ?
ទំនុកតម្កើង 104:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះគម្ពីរខ្មែរសាកល ភ្នំខ្ពស់ទាំងឡាយគឺសម្រាប់ពពែព្រៃ ចំណោតថ្មជាជម្រកសម្រាប់ទន្សាយថ្ម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯភ្នំខ្ពស់ៗជាជម្រករបស់ពពែភ្នំ ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃ ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម អាល់គីតាប រីឯភ្នំខ្ពស់ៗជាជំរករបស់ពពែភ្នំ ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។ |
តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ?
ទន្សាយថ្មមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា
ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬមានក្រចកឆែកនោះ មិនត្រូវបរិភោគឡើយ សត្វទាំងនេះគឺ សត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ វាជាសត្វមិនស្អាតដល់អ្នករាល់គ្នា។
ស្ដេចសូលក៏យកមនុស្សចំនួនបីពាន់នាក់ ដែលជ្រើសរើសពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ។