ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 102:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌អង្គ​បានបំបាក់​កម្លាំង​ខ្ញុំ​នៅ​កណ្ដាល​ទី ព្រះ‌អង្គ​បាន​បង្រួញ​ថ្ងៃ​អាយុ​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ធ្វើឲ្យ​កម្លាំង​របស់ទូលបង្គំ​ចុះខ្សោយ​នៅកណ្ដាល​ផ្លូវ ព្រះអង្គ​បាន​បន្ថយ​ថ្ងៃអាយុ​របស់ទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កំឡាំង​របស់​ទូលបង្គំ​អន់‌ថយ​ទៅ នៅ​កណ្តាល​ផ្លូវ ទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ ទ្រង់​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 102:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន ដែល​នៅ​ជំនាន់​ក្រោយ បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ បាន​ផុត​ទៅ​ហើយនោះ?


ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។


ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។


នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។