ដានីយ៉ែល 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។ ព្រះគម្ពីរខ្មែរសាកល នៅពេលស្ដេចឮពាក្យទាំងនេះ ទ្រង់ក៏កើតទុក្ខក្រៃលែង ហើយទ្រង់តាំងព្រះទ័យនឹងរំដោះដានីយ៉ែល។ ទ្រង់បានខំប្រឹងប្រែងដើម្បីសង្គ្រោះគាត់រហូតដល់ថ្ងៃលិច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលស្ដេចព្រះសណ្ដាប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដោះលែងលោកដានីយ៉ែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច អាល់គីតាប កាលស្ដេចស្តាប់ដូច្នេះហើយ គាត់ព្រួយចិត្តជាខ្លាំង។ ស្តេចចង់ដោះលែងដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ស្តេចរិះរកមធ្យោបាយដោះលែងដានីយ៉ែល។ |
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។
ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។
ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។
ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។