Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ ហាម៉ាន​ទូលព្រះ‌បាទ​អ័ហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ ដែល​ខ្ចាត់‌ខ្ចាយ​នៅ​កណ្ដាល់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ក្នុងអស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា ពួក‌គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃជាតិ​សាសន៍​ទាំង​អស់ ហើយ​គេ​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ទេ ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក‌គេ​រស់​នៅ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ហាម៉ាន​ទូល​ព្រះចៅ​អហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះ‌ករុណា​ទេ។ ហេតុ​នេះ មិន​គួរ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លោក​ហាម៉ាន​ជម្រាប​ស្តេច​អហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ស្តេច ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ស្តេច​ទេ។ ហេតុ​នេះ មិន​គួរ​ស្តេច​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 3:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស កាល​ទ្រង់​ចាប់​ផ្ដើម​សោយ‌រាជ្យ អ្នក​ស្រុក​នោះ​បាន​សរសេរ​សំបុត្រ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​ពួក​អ្នក​ស្រុក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម។


សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ


ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ចេញ​បញ្ជា​ឲ្យ​បំផ្លាញ​ពួកគេ​ចេញ​ទៅ ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​មួយ​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង សម្រាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ»។


កាល​ម៉ា‌ដេកាយ​បាន​ដឹង​ពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង លោក​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ និង​រោយ​ផេះ រួច​ចេញ​ទៅ​កណ្ដាល​ទី​ក្រុង ស្រែក​ឡើង​ដោយ​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់។


អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​ពីរ​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។


ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។


ហេតុ​នោះ អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទោះ​បើ​យើង​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្ដាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​យើង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​យើង​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេមួយ​រយៈ ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ​ដែរ ។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។


នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។


ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។


កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។


ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​មើល​ទៅ​គេ​ពី​លើ​កំពូល​ភ្នំ មើល​ប្រជាជន​នេះ​រស់​នៅ​ដោយ​ឡែក គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​សាសន៍​ឯទៀតៗ​ឡើយ!


ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា៖ «តើ​អ្នក​នេះ​គិត​ទៅ​ណា បាន​ជា​យើង​រក​មិន​ឃើញ? តើ​គិត​ទៅ​រក​ពួក​អ្នក​ខ្ចាត់‌ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រិក ដើម្បី​បង្រៀន​ដល់​សាសន៍​នោះ​ឬ?


ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។


ប៉ុន្ដែ យើង​ចង់​ស្ដាប់​គំនិត​របស់​លោក ដ្បិត​យើង​ដឹង​ថា មាន​គេ​និយាយ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។


នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក ហើយ​អាណិត​មេត្តា​អ្នក ព្រម​ទាំង​ប្រមូល​អ្នកមកពី​អស់​ទាំង​សាសន៍ ដែល​ព្រះ‌អង្គ​បាន​កម្ចាត់​កម្ចាយ​អ្នក​ទៅ​នោះ។


យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នានា ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​សល់​គ្នា​តិច​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ។


យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។


ពេត្រុស ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​បង‌ប្អូន ដែល​បែក​ខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​ស្រុក​ប៉ុន‌តុស ស្រុក​កា‌ឡា‌ទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម