ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
ដានីយ៉ែល 4:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ ព្រះគម្ពីរខ្មែរសាកល ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចកំពុងតែមានបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ អាល់គីតាប ពេលស្ដេចមានប្រសាសន៍មិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ |
ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស មកចម្អែតពោះគេ ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ ទុកជាអាហារ។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងកែប្រែបាន? ព្រះហស្តព្រះអង្គបានលូកទៅហើយ តើអ្នកណានឹងបញ្ឈប់បាន?
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។
បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ
ឯដំណើរដែលបញ្ជាឲ្យទុកគល់ និងឫសនៃដើមនោះ គឺថា រាជ្យរបស់ព្រះករុណានឹងត្រូវប្រគល់មកព្រះករុណាវិញ នៅពេលទ្រង់ជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»
គេនឹងបណ្តេញអ្នកចេញពីចំណោមមនុស្សលោក អ្នកនឹងមានទីលំនៅជាមួយសត្វនៅទីវាល គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ដរាបដល់បានកន្លងទៅអស់ប្រាំពីរខួប ទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ»។
លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។
"ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។
ព្រះអង្គរំដោះ ហើយសង្គ្រោះ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ នៅស្ថានសួគ៌ ហើយនៅផែនដី គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល ឲ្យរួចពីអំណាចសិង្ហ»។
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?"
ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
ខ្ញុំឮអាសនាពោលថា៖ «មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជម្រះរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់!»។
តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។