បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
ដានីយ៉ែល 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមនោះបានដុះធំឡើង ហើយក៏មាំ ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ដើមឈើនោះបានធំឡើង ហើយបានជាមាំ រីឯកម្ពស់របស់វាដល់មេឃ ហើយវាត្រូវបានមើលឃើញពីចុងបំផុតនៃផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមឈើនេះដុះកាន់តែធំឡើងៗ ហើយមាំទៀតផង ចុងរបស់វាខ្ពស់រហូតដល់មេឃ សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមនោះបានដុះធំឡើង ហើយក៏មាំ ឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីបំផុត អាល់គីតាប ដើមឈើនេះដុះកាន់តែធំឡើងៗ ហើយមាំទៀតផង ចុងរបស់វាខ្ពស់រហូតដល់មេឃ សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។ |
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ
ហេតុនោះបានជាវាលូតខ្ពស់ជាង អស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ។
រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។
«ឱអ៊ីស្រាអែលអើយ ចូរស្តាប់! អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នៅថ្ងៃនេះ ដើម្បីចូលទៅបណ្ដេញសាសន៍នានាដែលធំជាង ហើយពូកែជាងអ្នក គឺជាក្រុងធំៗ មានកំផែងខ្ពស់ដល់ផ្ទៃមេឃ