Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 និមិត្ត​ដែល​យើង​ឃើញ​ក្នុង​គំនិត​នៅ​លើ​ដំណេក គឺ​យើង​ឃើញ​ដូច្នេះ មាន​ដើម​ឈើ​មួយ​មាន​កម្ពស់​យ៉ាង​ក្រៃ‌លែង នៅ​កណ្ដាល​ផែន‌ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 និមិត្ត​នៅក្នុង​ក្បាល​របស់យើង​នៅលើ​គ្រែ​នោះ គឺដូច្នេះ​: យើង​បាន​មើល នោះ​មើល៍! មាន​ដើមឈើ​មួយ​នៅ​កណ្ដាល​ផែនដី ហើយ​កម្ពស់​វា​ខ្ពស់​ក្រៃលែង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ខ្ពស់​អស្ចារ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ពេល​សម្រាន្ត យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម យ៉ាង​ខ្ពស់​អស្ចារ្យ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។


យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។


ពេល​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​ម្នាក់​ទៀត សួរ​ទៅ​អ្នក​ដែល​និយាយ​នោះ​ថា៖ «តើ​និមិត្ត​អំពី​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច‌បង់ ការ​ប្រគល់​ទី​បរិសុទ្ធ និង​ពួក​ពល​បរិវារ​ឲ្យ​ស្នែង​នោះ​ជាន់​ឈ្លី នៅ​រហូត​ដល់​ពេល​ណា?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម