នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្ដាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសព ឬហែកលាឡើយ។
ដានីយ៉ែល 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះបញ្ជារបស់ស្ដេចប្រថំណាស់ ហើយឡក្ដៅខ្លាំងក្រៃលែង ដូច្នេះអណ្ដាតភ្លើងបានសម្លាប់មនុស្សទាំងនោះដែលលើកសាដ្រាក់ មែសាក់ និងអ័បេឌនេកោឡើងនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ អាល់គីតាប ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ |
នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្ដាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសព ឬហែកលាឡើយ។
សាសន៍អេស៊ីព្ទក៏បង្ខំកូនចៅអ៊ីស្រាអែលឲ្យចេញពីស្រុកជាប្រញាប់ ដ្បិតគេពោលថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។
មនុស្សអាក្រក់គេសម្រាប់ជាថ្លៃ លោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។
បន្ទាប់មក ស្ដេចចេញបញ្ជា ហើយគេក៏នាំអស់អ្នកដែលចោទប្ដឹងដានីយ៉ែល យកទៅបោះក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនរបស់គេផង។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង សិង្ហទាំងនោះក៏មានអំណាចលើគេ ហើយបំបាក់ឆ្អឹងរបស់គេខ្ទេចខ្ទីអស់។
កាលព្រះបាទហេរ៉ូឌរកលោកមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យគេយកទៅសម្លាប់។ បន្ទាប់មក ស្តេចយាងចុះពីស្រុកយូដា ទៅក្រុងសេសារា ហើយក៏គង់នៅទីនោះ។