លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។
ដានីយ៉ែល 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចបង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសុបិនថ្វាយទ្រង់ ហើយគេក៏ចូលមកឈរនៅចំពោះស្តេច។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ស្ដេចទ្រង់បញ្ជាឲ្យកោះហៅពួកគ្រូធ្មប់ ពួកហោរ ពួកគ្រូមន្តអាគម និងពួកខាល់ដេ ដើម្បីឲ្យទូលដល់ស្ដេចអំពីយល់សប្តិរបស់ទ្រង់។ ពួកគេក៏ចូលមកឈរនៅចំពោះស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ នឹងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច អាល់គីតាប ស្តេចបានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនជូនស្តេច គេក៏នាំគ្នាចូលមកជួបស្ដេច។ |
លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។
ដូច្នេះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យកាល (ដ្បិតនេះជាទម្លាប់របស់ស្ដេច ដែលតែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្ដាលគេ ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
គឺជាយុវជនដែលមានរូបកាយឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយប៉ិនប្រសប់ខាងឯប្រាជ្ញាគ្រប់យ៉ាង មានចំណេះដឹងជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចបម្រើក្នុងដំណាក់របស់ស្តេចបាន ហើយឲ្យបង្រៀនអក្សរសាស្ត្រ និងភាសារបស់សាសន៍ខាល់ដេ ដល់អ្នកទាំងនោះ។
ពួកខាល់ដេទាំងនោះ ទូលតបទៅស្តេចថា៖ «គ្មានអ្នកណាម្នាក់នៅលើផែនដី ដែលអាចបង្ហាញប្រាប់ពីសេចក្ដីដែលព្រះករុណាបង្គាប់បានឡើយ! ដ្បិតគ្មានស្តេចណាមួយ ទោះបើធំ ហើយមានអំណាចយ៉ាងណាក្ដី ធ្លាប់សួរសំណួរបែបនេះដល់គ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាឡើយ។
ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ
ទីសម្គាល់របស់ព្រះអង្គធំណាស់ ការអស្ចារ្យរបស់ព្រះអង្គក៏មានអានុភាពដែរ! រាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរ អស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
ដូច្នេះ យើងបានចេញបញ្ជាឲ្យនាំអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយសុបិននិមិត្តនោះប្រាប់យើង។
ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។
ឯពួកភីលីស្ទីនបានហៅពួកសង្ឃ និងពួកគ្រូថ្លែងទំនាយមកសួរថា៖ «តើយើងត្រូវធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ? ចូរប្រាប់ឲ្យយើងដឹងថាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងបញ្ជូនទៅកន្លែងដើមវិញ»។