ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។
ដានីយ៉ែល 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្តេចខាងជើងនឹងទន្ទ្រានចូលអាណាចក្ររបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ ព្រះគម្ពីរខ្មែរសាកល រីឯស្ដេចនៃទិសខាងជើងនឹងឈ្លានពានអាណាចក្ររបស់ស្ដេចនៃទិសខាងត្បូង ប៉ុន្តែទ្រង់នឹងត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។ អាល់គីតាប ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ |
ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។
គ្រានោះ ស្តេចខាងត្បូងមានចិត្តក្ដៅក្រហាយយ៉ាងខ្លាំង ក៏ចេញទៅប្រយុទ្ធជាមួយស្តេចខាងជើង ដែលស្ដេចខាងជើងក៏នឹងលើកទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ តែទ័ពនោះនឹងត្រូវប្រគល់មកក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។
បន្ទាប់មក ស្តេចខាងត្បូងនឹងមានកម្លាំងខ្លាំង តែមេទ័ពម្នាក់របស់ស្ដេចនឹងមានកម្លាំងខ្លាំងជាងស្ដេច ហើយនឹងឡើងគ្រប់គ្រងអាណាចក្រមួយ ដែលធំជាងអាណាចក្ររបស់ស្ដេច។
ស្ដេចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានតម្លៃ នាំទៅឯស្រុកអេស៊ីព្ទ ហើយស្ដេចខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ។
ឯរទេះទឹមសេះសម្បុរខ្មៅនោះ ចេញទៅស្រុកនៅទិសខាងជើង សេះសក៏ចេញតាមក្រោយទៅ សេះពញ្លក់ចេញទៅស្រុកនៅទិសខាងត្បូង
ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។