ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ស្ដេច​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​នឹង​ជំពប់​ដួល គ្មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទ្រង់​នឹង​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​បន្ទាយ​នៅ​ទឹកដី​របស់ទ្រង់​វិញ ប៉ុន្តែ​ទ្រង់​នឹង​ជំពប់ ហើយ​ដួល ក៏​គ្មានអ្នកណា​ឃើញ​ទ្រង់​ទៀត​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន តែ​ទ្រង់​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។

សូមមើលជំពូក



ដានី‌យ៉ែល 11:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។


ព្រះ‌អង្គ​ផ្ដួល​រំលំ​មនុស្ស​ខ្លាំង​ពូកែ ដោយ​មិន​បាច់​សួរនាំ ហើយ​ព្រះ‌អង្គ​ក៏​តាំង​អ្នក​ផ្សេង​ទៀត ឲ្យ​ឡើង​ជំនួស​គេ។


ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។


យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។


ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។


ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។


កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ


យើង​នឹង​តាំង​អ្នក​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត ទោះ​បើ​គេ​ស្វែង​រក​អ្នក​ក៏​ដោយ ក៏​រក​មិន​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​អម្ចាស់​យេហូវ៉ា»។


នៅ​គ្រា​នោះ នឹង​មាន​លំពង់​មួយ​ពន្លក​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្តេច​នោះ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ពល​ទ័ព ហើយ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ត្បូង ក៏​ត​យុទ្ធ​នឹង​គេ ហើយ​មាន​ជ័យ​ជម្នះ។