Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ ស្ដេច​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​កោះ​នានា ហើយ​ចាប់​យក​បាន​ជា​ច្រើន តែ​នឹង​មាន​មេ​ទ័ព​ម្នាក់​មក​បញ្ចប់​សេចក្ដី​ព្រហើន​របស់​ស្ដេច អើ លោក​នឹង​ធ្វើ​ឲ្យ​ស្ដេច​អាម៉ាស់ ដោយ​សារ​សេចក្ដី​ព្រហើន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ក្រោយមក ទ្រង់​នឹង​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​រក​កោះ​ទាំងឡាយ ហើយ​វាយយក​ជាច្រើន​ផង ប៉ុន្តែ​នឹង​មាន​អ្នកដឹកនាំ​ម្នាក់​បញ្ឈប់​ការត្មះតិះដៀល​របស់ទ្រង់ មិនត្រឹមតែប៉ុណ្ណោះ គាត់​នឹង​ធ្វើឲ្យ​ការត្មះតិះដៀល​របស់ទ្រង់​ត្រឡប់ទៅ​លើ​ទ្រង់​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក្រោយ​នោះ​មក​ទ្រង់​នឹង​បែរ​ព្រះ‌ភក្ត្រ​ទៅ​ខាង​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន ហើយ​នឹង​ចាប់​យក​បាន​ជា​ច្រើន​ដែរ តែ​នឹង​មាន​ទ័ព​១​កំចាត់​សេចក្ដី​អាម៉ាស់​ខ្មាស ចំពោះ​ស្តេច​នោះ​ចេញ អើ មួយ​ទៀត នឹង​ទំលាក់​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ទៅ​លើ​ទ្រង់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ដី​គោក និង​នៅ​លើ​កោះ​នានា​ក្នុង​ផ្ទៃ​សមុទ្រ ឲ្យ​បង់​ពន្ធ​ដា។


យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​បាញ់​ធ្នូ ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិ‌យស​របស់​យើង ឬ​ឃើញ​សិរី‌ល្អ​របស់​យើង​នៅ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។


ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។


គ្រប់​ដង​ចែវ​របស់​អ្នក​ធ្វើ​ពី​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ដាំ​ដោយ​ភ្លុក។


អេប្រាអិម​បាន​ធ្វើ​ឲ្យព្រះ‌យេហូវ៉ា​ខ្ញាល់ ហេតុ​នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អង្គ​នឹង​សង​សេចក្ដី​ដំណៀល របស់​គេ​ទៅ​លើ​គេ​វិញ។


ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន របស់​សាសន៍​ទាំង​ឡាយ។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម