ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ? មើល៍! នៅថ្ងៃនេះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃឯងហើយ ឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ដានីយ៉ែល 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ស្តេចខាងត្បូងមានចិត្តក្ដៅក្រហាយយ៉ាងខ្លាំង ក៏ចេញទៅប្រយុទ្ធជាមួយស្តេចខាងជើង ដែលស្ដេចខាងជើងក៏នឹងលើកទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ តែទ័ពនោះនឹងត្រូវប្រគល់មកក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង អាល់គីតាប ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ |
ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ? មើល៍! នៅថ្ងៃនេះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃឯងហើយ ឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
ឥឡូវនេះ យើងបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សម្រាប់នឹងបម្រើគេដែរ។
កាលណាបានឈ្នះពលទ័ពរបស់គេហើយ ស្ដេចក៏មានព្រះហឫទ័យប៉ោងឡើង ហើយសម្លាប់ពួកគេរាប់ម៉ឺនរាប់សែន តែស្ដេចឈ្នះមិនបានយូរឡើយ
នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។
ប៉ុន្ដែ ដំណឹងដែលចេញពីស្រុកខាងកើត និងពីស្រុកខាងជើង នឹងនាំឲ្យស្ដេចព្រួយបារម្ភ ដូច្នេះ ស្ដេចនឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីកម្ទេច ហើយបំផ្លាញមនុស្សជាច្រើនបង់។
បន្ទាប់មក ស្តេចខាងត្បូងនឹងមានកម្លាំងខ្លាំង តែមេទ័ពម្នាក់របស់ស្ដេចនឹងមានកម្លាំងខ្លាំងជាងស្ដេច ហើយនឹងឡើងគ្រប់គ្រងអាណាចក្រមួយ ដែលធំជាងអាណាចក្ររបស់ស្ដេច។
ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។
ខ្ញុំឃើញវាចូលទៅជិតចៀមនោះ ហើយវាមួម៉ៅជាខ្លាំង ក៏ជល់ចៀមនោះ រួចបំបាក់ស្នែងទាំងពីរ។ ចៀមនោះមិនមានកម្លាំងទប់ទល់នឹងវាបានទេ គឺវាផ្ដួលចៀមទៅលើដី ហើយពពែក៏ជាន់ឈ្លី គ្មានអ្នកណាអាចជួយចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។