ដានីយ៉ែល 11:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 គ្រានោះ ស្តេចខាងត្បូងមានចិត្តក្ដៅក្រហាយយ៉ាងខ្លាំង ក៏ចេញទៅប្រយុទ្ធជាមួយស្តេចខាងជើង ដែលស្ដេចខាងជើងក៏នឹងលើកទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ តែទ័ពនោះនឹងត្រូវប្រគល់មកក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង សូមមើលជំពូកអាល់គីតាប11 ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ សូមមើលជំពូក |
អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។