Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ប៉ុន្ដែ ដំណឹង​ដែល​ចេញ​ពី​ស្រុក​ខាង​កើត និង​ពីស្រុក​ខាង​ជើង នឹង​នាំ​ឲ្យ​ស្ដេច​ព្រួយ​បារម្ភ ដូច្នេះ ស្ដេច​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​កម្ទេច ហើយ​បំផ្លាញ​មនុស្ស​ជា​ច្រើន​បង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 ប៉ុន្តែ​ដំណឹង​ពី​ទិសខាងកើត និង​ទិសខាងជើង​នឹង​ធ្វើឲ្យ​ទ្រង់​តក់ស្លុត ហើយ​ទ្រង់​នឹង​ចេញទៅ​ដោយ​សេចក្ដីក្ដៅក្រហាយ​ដ៏ខ្លាំងក្លា ដើម្បី​បំផ្លាញ និង​ញែកចេញបំផ្លាញ​មនុស្ស​ជាច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្ដាល​ឲ្យ​ស្ដេច​បារម្ភ​ក្រៃ‌លែង។ ស្ដេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កម្ទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង នឹង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់

សូមមើលជំពូក ចម្លង

អាល់គីតាប

44 បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្ដាល​ឲ្យ​ស្ដេច​បារម្ភ​ក្រៃ‌លែង។ ស្ដេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កំទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:44
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ស្តេច​ខាង​ត្បូង​មាន​ចិត្ត​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា‌មួយ​ស្តេច​ខាង​ជើង ដែល​ស្ដេច​ខាង​ជើង​ក៏​នឹង​លើក​ទ័ព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ តែ​ទ័ព​នោះ​នឹង​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ខាង​ត្បូង។


ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។


ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។


ស្ដេច​នឹង​ដំឡើង​ពន្លា​ជា​‌រាជ​ដំណាក់​នៅ​កណ្ដាល​សមុទ្រ ហើយ​នៅ​ជិត​ភ្នំ​បរិសុទ្ធ​ដ៏​រុង​រឿង ប៉ុន្តែ ជីវិត​ស្ដេច​នោះ​ចូល​ដល់​ចុង​បញ្ចប់ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។


ទេវតា​ទី​ប្រាំមួយ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត ស្រាប់​តែ​ទឹក​ទន្លេ​នោះ​ក៏​រីង​អស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​កើត។


ស្តេច​ទាំង​នេះ​មាន​គំនិត​តែ​មួយ ដើម្បី​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​របស់​ខ្លួន​ដល់​សត្វ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម