ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ជនគណនា 9:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏ចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ាដែរ។ គេស្តាប់តាមបង្គាប់ព្រះយេហូវ៉ា តាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកដោយសារលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបម្រើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺតាមតែបង្គាប់ព្រះយេហូវ៉ាដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានបន្ទូលមកដោយសារម៉ូសេ។ អាល់គីតាប ពួកគេនាំគ្នាបោះជំរំ តាមបញ្ជារបស់អុលឡោះតាអាឡា ហើយក៏ចេញដំណើរតាមបញ្ជារបស់ទ្រង់ដែរ។ ពួកគេគោរពបម្រើអុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកម៉ូសា។ |
ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ព្រះអង្គបាននាំគេតាមផ្លូវត្រង់ រហូតទាល់តែគេចូលដល់ទីក្រុង ដែលអាស្រ័យនៅបាន។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានចាកចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់ព្រះយេហូវ៉ា។ គេបោះជំរំនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកផឹកសោះ។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សម្រាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដើម្បីធ្វើឲ្យព្រះនាមព្រះអង្គបានរុងរឿងឧត្តម។
អ្នករាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលយើងផ្ញើទុកនឹងអ្នក គឺបានតាំងពួកសាសន៍ដទៃឲ្យរក្សាបញ្ញើរបស់យើង នៅទីបរិសុទ្ធជំនួសអ្នករាល់គ្នាទៅវិញ»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
កាលណាពពកស្ថិតនៅលើរោងឧបោសថយូរថ្ងៃ នោះកូនចៅអ៊ីស្រាអែលក៏ស្ដាប់តាមបង្គាប់ព្រះយេហូវ៉ា គឺមិនចេញដំណើរទេ។
អស់រយៈពេលជាយូរមកហើយ អ្នករាល់គ្នាមិនបានបោះបង់ចោលបងប្អូនរបស់ខ្លួន រហូតមកដល់ថ្ងៃនេះ គឺបានគោរពតាមបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។