តែបើកាលណាពពកមិនអណ្ដែតឡើងទេ នោះគេក៏មិនចេញដំណើរទៅដែរ គឺគេរង់ចាំរហូតដល់ថ្ងៃដែលពពកអណ្ដែតឡើង។
ជនគណនា 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាពពកស្ថិតនៅលើរោងឧបោសថយូរថ្ងៃ នោះកូនចៅអ៊ីស្រាអែលក៏ស្ដាប់តាមបង្គាប់ព្រះយេហូវ៉ា គឺមិនចេញដំណើរទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ អាល់គីតាប ពេលពពកស្ថិតនៅលើជំរំសក្ការៈយ៉ាងយូរនោះ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺពួកគេមិនចេញដំណើរទេ។ |
តែបើកាលណាពពកមិនអណ្ដែតឡើងទេ នោះគេក៏មិនចេញដំណើរទៅដែរ គឺគេរង់ចាំរហូតដល់ថ្ងៃដែលពពកអណ្ដែតឡើង។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់ប្រាំពីរយប់ប្រាំពីរថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះ»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។
កូនចៅអ៊ីស្រាអែលចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។ ពេលពពកស្ថិតនៅលើរោងឧបោសថយូរប៉ុនណា គេក៏បោះជំរំនៅរយៈពេលយូរប៉ុណ្ណោះដែរ។
ជួនកាលពពកស្ថិតនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏នៅតែក្នុងជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយពេលគេចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ។