Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:19 - អាល់គីតាប

19 ពេល​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ណា​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​យូរ​ថ្ងៃ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គឺ​មិន​ចេញ​ដំណើរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ

សូមមើលជំពូក ចម្លង




ជន‌គណនា 9:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ពពក​មិន​អណ្តែត​ឡើង​ពី​ជំរំ​ទេ ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់​ចាំ​ថ្ងៃ​ដែល​ពពក​អណ្តែត​ឡើង។


អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នៅ​បម្រើអុលឡោះ‌តាអាឡា​ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជាបញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ទ្រង់»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។


ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​អុលឡោះ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​អស់​រយៈ​ពេល​ប៉ុន​ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។


ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម