រីឯនៅមាត់ទ្វារក្រុងនោះ មានមនុស្សឃ្លង់ បួននាក់ គេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីយើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី?
ជនគណនា 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរបញ្ជាឲ្យជនជាតិអ៊ីស្រាអែលបណ្ដេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ អាល់គីតាប «ចូរបញ្ជាឲ្យជនជាតិអ៊ីស្រអែលបណ្តេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។ |
រីឯនៅមាត់ទ្វារក្រុងនោះ មានមនុស្សឃ្លង់ បួននាក់ គេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីយើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី?
ឯមនុស្សណាដែលកើតឃ្លង់ ត្រូវស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយ ស្រែកថា "ខ្ញុំស្មោកគ្រោក ខ្ញុំស្មោកគ្រោក"។
អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
សង្ឃត្រូវពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើង នៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺកើតឃ្លង់ហើយ។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។
ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា៖ «មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់ នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ
អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន
កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «ប្រសិនបើឪពុកនាងស្តោះទឹកមាត់ដាក់មុខនាង តើនាងមិនត្រូវរងសេចក្ដីខ្មាសអស់រយៈពេលប្រាំពីរថ្ងៃទេឬ? ដូច្នេះ ចូរបង្ខាំងនាងឲ្យនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃទៅ បន្ទាប់មក សឹមនាំនាងមកវិញ»។
ចូរបោះជំរំនៅខាងក្រៅរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលបានសម្លាប់មនុស្សណាម្នាក់ ឬបានប៉ះពាល់សាកសព ត្រូវសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងពួកឈ្លើយ។