កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ជនគណនា 35:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទីក្រុងក្នុងកេរអាកររបស់កូនចៅអ៊ីស្រាអែល ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី គឺកុលសម្ព័ន្ធធំ ត្រូវយកទីក្រុងច្រើន ឯកុលសម្ព័ន្ធតូច ត្រូវយកទីក្រុងតិច។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់មត៌កឲ្យពួកលេវី តាមចំណែកដែលខ្លួនបានទទួល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។ អាល់គីតាប កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។ |
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ពួកលេវីបានចាកចោលពីទីលំនៅ និងកេរអាកររបស់គេ មកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ព្រោះយេរ៉ូបោម និងកូនចៅរបស់ទ្រង់បានបោះបង់គេចោល មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទៀតទេ
ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។
ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។