Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ឯង​រាល់​គ្នា​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​យក​យ៉ាង​ច្រើន ពី​ពួក​ណា​ដែល​មាន​ទី​ក្រុង​ច្រើន ហើយ​យ៉ាង​តិច​ពី​ពួក​ណា​ដែល​មាន​តិច ត្រូវ​ឲ្យ​គ្រប់​គ្នា​ចែក​ទី​ក្រុង​ទាំង​នោះ ដល់​ពួក​លេវី តាម​មរដក​ដែល​ខ្លួន​ទទួល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រីឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី គឺ​កុល‌សម្ព័ន្ធ​ធំ ត្រូវ​យក​ទី​ក្រុង​ច្រើន ឯ​កុល‌សម្ព័ន្ធ​តូច ត្រូវ​យក​ទី​ក្រុង​តិច។ កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ប្រគល់​មត៌ក​ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ខ្លួន​បាន​ទទួល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែលខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ នឹង​កេរ្តិ៍អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម នឹង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ


តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​ដែល​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ


ប៉ុន្តែ​ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប


ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក​តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ


ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ឯង


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម