ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។
ជនគណនា 35:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះក្រុមជំនុំត្រូវជំនុំជម្រះអ្នកដែលបានសម្លាប់គេ និងអ្នកដែលរកសងសឹកដោយឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមវិន័យស្ដីអំពីករណីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកជំនុំត្រូវជំនុំជំរះអ្នកដែលបានសំឡាប់គេ នឹងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ អាល់គីតាប សហគមន៍ត្រូវសំរុះសំរួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹកតាមហ៊ូកុំស្តីអំពីករណីនេះ។ |
ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។
ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់ដល់គេ
ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។
គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់មានការជំនុំជម្រះនៅចំពោះមុខក្រុមជំនុំ និងរហូតដល់សម្ដេចសង្ឃនៅគ្រានោះស្លាប់ ទើបអ្នកដែលបានសម្លាប់គេអាចវិលត្រឡប់មកផ្ទះរបស់ខ្លួន គឺជាក្រុងដែលគាត់បានរត់ចេញមកនោះវិញបាន"»។