Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:24 - អាល់គីតាប

24 សហគមន៍​ត្រូវ​សំរុះ​សំរួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​តាម​ហ៊ូកុំ​ស្តី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នោះ​ក្រុម​ជំនុំ​ត្រូវ​ជំនុំ‌ជម្រះ​អ្នក​ដែល​បាន​សម្លាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

សូមមើលជំពូក ចម្លង




ជន‌គណនា 35:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ទាំង​នោះ ជា​ជំរក​ការពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ ធ្វើ​ដូច្នេះ អ្នក​សង​សឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្តី​ឡើយ។


ឬ​ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្តាល​ឲ្យ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ


សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។


គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជម្រះ ហើយ​រហូត​ដល់​មូស្ទី​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ស្លាប់​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម