Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នោះ​ក្រុម​ជំនុំ​ត្រូវ​ជំនុំ‌ជម្រះ​អ្នក​ដែល​បាន​សម្លាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សហគមន៍​ត្រូវ​សំរុះ​សំរួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​តាម​ហ៊ូកុំ​ស្តី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ​បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ


ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ​ទៅ​លើ​គេ ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ


រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ​ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​លោក​សុគត​ទៅ


រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ខ្លួន គឺ​ដល់​សំដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សំឡាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម