ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
ជនគណនា 35:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រសិនបើអ្នកនោះ ស្រាប់តែច្រានគេ ដោយឥតមានចិត្តស្អប់ ឬចោលរបស់អ្វីទៅលើគេ ដោយឥតមានលបពួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន |
ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
នោះអ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងខ្លះ ធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកនៅទីនោះ។
ឬលើកដៃវាយគេដោយចិត្តស្អប់ ហើយអ្នកនោះក៏ស្លាប់ នោះអ្នកដែលវាយគេ ត្រូវតែសម្លាប់ចោល ព្រោះអ្នកនោះជាឃាតក ឯអ្នកដែលត្រូវសងសឹកដោយឈាម ត្រូវសម្លាប់ឃាតកនោះចោល នៅពេលគេជួបនឹងអ្នកនោះ។
ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់ដល់គេ
ឧបមាថា មានអ្នកណាម្នាក់ទៅកាប់ឈើនៅក្នុងព្រៃជាមួយអ្នកជិតខាង ហើយក៏លើកពូថៅកាប់រំលំដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្ដាលឲ្យស្លាប់។ ដូច្នេះ អ្នកនោះអាចរត់ទៅជ្រកកោនក្នុងក្រុងណាមួយ ដើម្បីឲ្យរួចជីវិត។
ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនា ឬដោយមិនដឹងខ្លួន បានរត់ទៅជ្រកកោននៅទីនោះ។ ទីក្រុងទាំងនោះនឹងបានជាទីជ្រកកោនដល់អ្នករាល់គ្នា ដើម្បីឲ្យរួចផុតពីអ្នកដែលសងសឹកនឹងឈាម។
ប្រសិនបើអ្នកសងសឹកនឹងឈាមដេញតាមគាត់ ពួកចាស់ទុំមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកនោះឡើយ ព្រោះគាត់បានសម្លាប់អ្នកជិតខាងខ្លួនដោយមិនដឹងខ្លួន ក៏មិនបានស្អប់អ្នកនោះពីមុនមកដែរ។