Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប្រសិន‌បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​គាត់ ពួក​ចាស់​ទុំ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សម្លាប់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ព្រោះ​គាត់​បាន​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​មិន​ដឹង​ខ្លួន ក៏​មិន​បាន​ស្អប់​អ្នក​នោះ​ពី​មុន​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធា‌ចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បងប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​អចេតនា ហើយ​គ្មាន​ចិត្ត​សម្អប់​មក​ពី​មុន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​មក នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សំឡាប់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ពី​ព្រោះ​បាន​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​ឥត​ដឹង​ទេ ក៏​មិន​បាន​ស្អប់​គេ​ពី​ដើម​មក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង​សឹក​មក​តាម​គាត់ ពួក​អះលី‌ជំអះ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 20:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទនោះ​ឯង។


ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ជម្រក​ការពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​សង‌សឹក ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ត្រូវ​ស្លាប់ មុន​ពេល​ជំនុំ‌ជម្រះ​នៅ​មុខ​ក្រុម​ជំនុំ។


ក្រុម​ជំនុំ​ត្រូវ​រំដោះ​អ្នក​ដែល​បាន​សម្លាប់​គេ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​នោះ។ បន្ទាប់​មក ក្រុម​ជំនុំ​ត្រូវ​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​នោះ​វិញ ហើយ​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ទី​ក្រុង​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​នោះ​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម