ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជ្រើស​រើស​ទី​ក្រុង​ខ្លះ ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន

សូមមើលជំពូក

អាល់គីតាប

ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជំរក​សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ ដោយ​អចេត‌នា រត់​មក​ជ្រក​កោន។

សូមមើលជំពូក



ជន‌គណនា 35:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​នោះ​មិន​មាន​ចេតនា​នឹង​ធ្វើ​ឲ្យ​គេ​ស្លាប់​ទេ តែ​ជា​សកម្ម‌ភាព​របស់​ព្រះ​ដោយ​សារ​ដៃ​អ្នក​នោះ នោះ​យើង​នឹង​តាំង​ឲ្យ​មាន​កន្លែង​មួយ ដែល​អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន។


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទនោះ​ឯង។


បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


ទី​ក្រុង​ទាំង​ប្រាំ​មួយ​នេះ​នឹង​បាន​ជា​ជម្រក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​អ្នក​ប្រទេស​ក្រៅ និង​សម្រាប់​អ្នក​ណា​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​កោន។


ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ជម្រក​ចំនួន​ប្រាំមួយ សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក ហើយ​ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​ចំនួន​សែ‌សិប​ពីរ​ទៀត​ទៅ​គេ។


សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ទីនោះ គឺ​អ្នក​ណា​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​អចេតនា ដោយ​មិន​បាន​ស្អប់​អ្នក​នោះ​ពី​មុន បាន​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​នោះ ដើម្បី​បាន​រួច​ជីវិត។


«ចូរ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​តាំង​ឲ្យ​មាន​ទី​ក្រុង​ជម្រក ដូច​យើង​បាន​បង្គាប់​អ្នក​តាម​រយៈ​ម៉ូសេ​ចុះ